លោក សាយ មករា ​យកឈ្មោះ​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ មក​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង ​ក្រអឺតក្រទម​គ្មាន​ញញើត​អ្វី​ទាំងអស់

ប្រភពពីឈ្មួញ​និង ​អាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគេ​ដឹកជញ្ជូន​ ទំនិញ​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​នី សា​ ន់ ឬ​រ៉ឺម៉ក​ម៉ូតូ ត្រូវបាន​លោក សាយ មករា តម្រូវ​ឲ្យ​បង់លុយ​ក្នុង​មួយ​ជើង​ចាប់ពី​៣​ម៉ឺន​រៀល​ដល់​៥​ម៉ឺន​រៀល​ឬ​៨​ម៉ឺន​រៀល​។ ចំណែក​អ្នក​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ធំៗ​ត្រូវ​បង់លុយ​ឲ្យ​លោក សាយ មករា ចាប់ពី​១០​ម៉ឺន​រៀល​ទៅ​១៥​ម៉ឺន​រៀល​រហូតដល់​២៥​ម៉ឺន​រៀល ឬ​ច្រើនជាង​នេះ​មិនអាច​គេចវេះ​បានឡើយ ព្រោះ​បើ​ឈ្មួញ​ណា​ហ៊ាន​គេចវេះ​ត្រូវ​លោក សាយ មករា ប្រើ​រថយន្ត​ប្រដេញ​ចាប់​ឃាត់​ពិន័យ​ធ្ងន់​ក​ជាមិនខាន​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ឈ្មួញ​និង​អាជីវករ​មួយចំនួន​លាតត្រដាង​ជា​បន្តបន្ទាប់​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាយ មករា និង​បក្ខពួក​ព្រោះ​ពួកគេ​រកស៊ី​សព្វថ្ងៃ​ស្ទើរតែ​គ្មាន​សល់​កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព​។ ចំណែក​ឈ្មួញ​ធំៗ​អាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត ហើយ​មិនដែល​ឃើញ​លោក សាយ មករា មន្ត្រី​គយ​ចល័ត​ប្រចាំ​ស្នាក់ការ​ចំណុច​សាលា​ក្រហម ស្រុក​អូរជ្រៅ ចាត់វិធានការ​បង្ក្រាប​ម្តងណា​ឡើយ​។ បញ្ហា​នេះ​លោក គុណ ញឹម មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សាយ មករា គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានឡើយ បើទោះបី​លោក សាយ មករា យកឈ្មោះ​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ មក​ប្រើ​ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន។

បើតាម​ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក សាយ មករា មន្ត្រី​គយ​ចល័ត​ប្រចាំ​ស្នាក់ការ​នៅ​ចំណុច​សាលា​ក្រហម ភូមិ​ថ្មី ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ជាម​ន្ត្រី​គយ​ធំ​ក្នុង​ខេត្ត​នេះ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ទេនោះ​គឺ​លោក សាយ មករា មន្ត្រី​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ ប្រចាំការ​នៅ​ស្នាក់ការ​ចំណុច​សាលា​ក្រហម មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក សាយ មករា មន្ត្រី​គយ​ចល័ត​ប្រចាំ​ស្នាក់ការ​ចំណុច​សាលា​ក្រហម ស្រុក​អូរជ្រៅ តទៅទៀត​ឡើយ​។

បើតាម​ប្រភពពី​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​ចំណុច​សាលា​ក្រហម ភូមិ​ថ្មី ឃុំ​សំរោង ស្រុក​អូរជ្រៅ គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក សាយ មករា និង​បក្ខពួក​មិនអាច​តវ៉ា​បានទេ​។ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា រាល់ពេល​ពួកគេ​បង់លុយ​លោក សាយ មករា និង​បក្ខពួក គឺ​មិន​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​បង់លុយ​នោះឡើយ​។ ជាងនេះទៅទៀត​ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​មុខ​ស្នាក់ការ​គយ​ចល័ត​ចំណុច​សាលា​ក្រហម គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក សាយ មករា និង​បក្ខពួក​ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោក សាយ មករា តែង​យកឈ្មោះ​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ មក​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​គ្មាន​ញញើត​អ្វី​ទាំងអស់​។